ទិន្ន័យគេហទំព័រ

ចំនួនអ្នកបានទស្សនាសរុប

ចំនួនដងនៃការបើកមើល

WebVisits

ចំនួនអ្នកគាំទ្រគេហទំព័រ

អំពីគម្រោង CJEK

  • CJEK Logo
  • CJEK - សារព័ត៌មាន​កម្ពុជា ចំណេះ​ដឹង​នៃ​បទពិសោធន៍ គឺជា​គម្រោង​ដ៏​សំខាន់​មួយ នៃ​កម្មវិធីសិក្សា សេកូ ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​តាម​រយៈ​ការ​សរសេរ​ជា​លក្ខណៈ​បុគ្គល និង​ឯករាជ្យ ដើម្បី​ចែក​រំលែក​ដល់​សាធារណជន​អំពី​ចំណេះដឹង​នៃ​បទពិសោធន៍​ទាក់ទង​នឹង​ការសិក្សា ការងារ ស្នេហា និង​សង្គម។
  • ស្រាវជ្រាវបន្ថែម

  • - ក្រសួងមហាផ្ទៃ
  • - ក្រសួងការងារ
  • - ក្រសួងអប់រំ
  • - ក្រសួងពាណិជ្ជកម្ម
  • - អគ្គពន្ធដារ
  • អត្តសញ្ញាណ ទស្សនវិស័យ និងបេសកកម្ម

    កម្មវិធីសិក្សា សេកូ គឺជា​អង្គភាព​ឯកជន​មួយ​ដែលមានគម្រោង​​ចំនួន ៣ ​៖ សេវា​ប្រឹក្សា​យោបល់ និង​សវនកម្ម, សេវា​បណ្តុះ​បណ្តាល និង​បង្វឹក​ការងារ, និង​គម្រោង CJEK ។ កម្មវិធីសិក្សា សេកូ មាន​ទស្សនវិស័យ​ចង់​ឃើញ​រាល់​ធនធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​អនាគត​របស់​ពួក​គេ​ឱ្យមាន​ភាព​រុង​រឿង រីកចម្រើន សុខ​សន្តិភាព សុខដុម​រមនា និង​សុភមង្គល។ ហើយ កម្មវិធីសិក្សា សេកូ មាន​បេសកកម្ម​ផ្តល់​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស តាម​រយៈ​ការប្រឹក្សា​យោបល់ ការ​សម្រប​សម្រួល​ ការបណ្តុះ​បណ្តាល ការបង្វឹក​ការ​ងារ និង​​ការ​ចែក​រំលែក​ចំណេះ​ដឹង​នៃ​​បទពិសោធន៍ ដល់​​សិស្ស​និស្សិត​ឬអ្នកសិក្សា ​និយោជិក និង​​​និយោជក់។

    គុណតម្លៃ

    BIG - Brave (ក្លាហាន), Intelligent (ឈ្លាសវៃ), និង Generous (ចិត្តសប្បុរស)

    ប្រវត្តិសង្ខេប

    នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១១ ក្រុម​ចែក​រំលែក​​ចំណេះដឹង​នៃ​បទពិសោធន៍​​ (SEK) ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង។ ហើយ​បន្ទាប់​​មក ​នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០១២ គេហទំព័រ​របស់ SEK ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ។ នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ២០១៣ SEK បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ អង្គការ​ចែក​រំលែក​ចំណេះដឹង​នៃ​បទពិសោធន៍ (SEKO) ហើយបាន​ចុះ​បញ្ជី​រួចរាល់ជា​ស្ថាពរ​នៅ​ក្រសួង​មហាផ្ទៃ នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០១៤ និងបាន​ចុះ​បញ្ជី​នៅ Dun & Bradstreet (D&B) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១៤។ យោង​ទៅ​លើ​ដីកា​សម្រេច លេខ ៨០/១៣ នា​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ២០១៣ ចេញ​ដោយ​ក្រុមប្រឹក្សា​ភិបាលខណ្ឌ ៧ មករា SEKO ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម ២៣ នាក់ នៃ​គណៈកម្មាធិការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ការិយាល័យ​ប្រជា​ពលរដ្ឋ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៃ​ខណ្ឌ ៧ មករា ស្រប​តាម​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៣។

    ចាប់​តាំង​ពី​ការ​បើក​ដំណើរ​ការ​ដំបូង ដោយ​ប្រើ​ប្រាស់​ពេល​វេលា​ស្ម័គ្រ​ចិត្ត និង​ថវិការ​ផ្ទាល់​ខ្លួន ទើប​ធ្វើ​ឱ្យ​គោល​គំនិត​និង​សកម្មភាព​នៃ​ការ​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទ​ពិសោធន៍ នៅ​តែ​អាច​ធ្វើ​ទៅ​បាន​តាម​មធ្យោបាយ និង​រូបភាព​នានា​ដែល​សម​ស្រប​តាម​ស្ថាន​ការណ៍​ជាក់​ស្តែង បើ​ទោះ​បី​ជា​គ្មាន​កញ្ចប់​ថវិការ​ជំនួយ​ណា​មួយ​ក៏​ដោយ។ ទោះ​បី​យ៉ាង​នេះ​ក្តី ដើម្បី​មាន​លទ្ធភាព​ឱ្យ​គោល​គំនិត​និង​សកម្មភាព​ទាំង​នេះ​នៅ​តែ​មាន​និរន្តរភាព​បន្ត​ទៅ​មុខ​ទៀត​បាន ដូច្នេះ​ទើប​កម្មវិធីសិក្សា សេកូ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ សៀង ប៊ូហឿង នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០១៨ ក្នុង​​រូបភាព​ជា​អង្គភាព​ឯកជន​មួយ ដើម្បី​ជំនួស​អង្គការ​ចែករំ​លែក​ចំណេះដឹង​នៃបទពិសោធន៍​។

    នៅ​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ២០២១ កម្មវិធី​សិក្សា សេកូ បាន​កែ​សម្រួល​សកម្មភាព​ស្នូល និង​អភិវឌ្ឍ​គេហទំព័រ​របស់​ខ្លួន ដើម្បី​ឱ្យ​ក្លាយ​ជា​អង្គភាព​ឯកជន​ដ៏​ពេញ​លេញ​មួយ។

    សម្រង់ប្រយោគ

  • មេរៀនដ៏ល្អបំផុត​ក្នុង​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ជ័យជំនៈ​ធ្វើ​ឱ្យ​អ្នក​រីករាយ ហើយ​​បរាជ័យ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឆ្លាត​វៃ។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​ជា​ការ​លេងសើច​។
  • ​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​​ស្រមៃគិត។
  • ក្រុមគោលដៅ

  • - អ្នក​រៀនសូត្រ / និយោជិក​​ដែល​ចង់បង្កើន​ចំណេះ​ដឹង ជំនាញវិជ្ជាជីវៈ និង​ឥរិយាបថ សម្រាប់​ការងារ​បច្ចុប្បន្ន ឬ​ការងារ​នា​ពេល​អនាគតរ​បស់​ពួក​គេ។
  • - និយោជក់ ឬថៅកែ ដែល​ចង់​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​​ក្នុង​អង្គភាព​របស់​ខ្លួន។
  • បើកអ៊ីម៉ែល

    អ៊ីម៉ែលគេហទំព័រ
    អ៊ីម៉ែល កូដសម្ងាត់
    សម្រាប់តែសមាជិក សេកូ !
    ទូរស័ព្ទ
    078 339 168